តំបន់អេកូទេសចរណ៍ សហគមន៍ដីក្រហមភ្នំត្បែង
តំបន់អេកូទេសចរណ៍ សហគមន៍ដីក្រហមភ្នំត្បែង មានទីតាំងនៅតំបន់ភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ភ្ញៀវទេសចរណ៍ដែលមានចំណង់ចំនូលចិត្តចំពោះ ទឹកធ្លាក់ធម្មជាតិអាចជ្រើសរើសតំបន់នេះ ដើម្បីសម្រាកលំហែរ ស្រូបយកខ្យល់អាកាសបរិសុទ្ធ សម្រស់ព្រៃឈើដ៏ស្រស់បំព្រងខៀវខ្ចី នារដូវវស្សា ទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងដំណាំស្រូវដែលជាមុខរបរចិញ្ចឹមជីវិតរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងតំបន់។ ស្ថិតនៅក្នុងរយៈចំងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ លោកអ្នកអាចធ្វើដំណើតាមផ្លូវជាតិលេខ ៦២ រួចធ្វើដំណើឆ្លងកាត់ស្នាក់ការក្រុមហ៊ុនថ្មម៉ាប ឬផ្លូវថ្មី។ លោកអ្នក គួរតែទំនាក់ទំនង ជាមួយប្រធានសហគមន៍ដើម្បីនែនាំផ្លូវចូលទៅកាន់ ទឹកធ្លាក់ទាំងនោះ ពីព្រោះ ពីផ្លូវជាតិទៅកាន់ទឹកធ្លាក់ត្រូវឆ្លងកាត់ព្រៃ ឡើងចុះចំណោតភ្នំ និងវាលស្រែ ដែលតម្រូវឲ្យលោកអ្នកត្រូវ ជិះគោយន្តចំងាយ ៥ គីឡូម៉ែត្រ និងដើរថ្មើជើង ចំងាយ ២ គីឡូម៉ែត្រ។ លើសពីនេះទៀតប្រសិនបើលោកអ្នកចាប់រម្មណ៍ទឹកធ្លាក់លើរូង គឺត្រូវចំណាយកំលាំង រួមជាមួយភាពអត់ធ្មត់បន្តិចដើម្បីឡើងភ្នុំ។ យ៉ាងមិចដែរ សូមជូនពរ សម្រាប់ការស្វែងរកនូវ កន្លែងកំសាន្ត ដ៏ស្រស់ស្រាយសម្រាប់លោកអ្នក។
តើខែណាដែលស្អាត់ជាងខែ១២ហ្នឹងស្អាត់ឬអត់
ReplyDelete